ខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារ មានកិត្តិយសខ្លាំងណាស់ ដែលបានទទួលពានរង្វាន់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC President’s Trophy នៅថ្ងៃនេះ។ ពានរង្វាន់នេះគឺសម្រាប់កម្ពុជាទាំងមូល ជាពិសេសសម្រាប់ កីឡាករកីឡាការិនីទូទាំង ប្រទេសដែលបានចូលរួមយ៉ាងសកម្មជាមួយខ្ញុំ

កន្លងមកបញ្ហាអាយុប្រឡងយកក្របខណ្ឌរដ្ឋពិសេសក្របខណ្ឌផ្នែកសុខាភិបាលគឺពិតជាធ្វើឱ្យលំបាកដល់សិស្សនិស្សិតផងនិងដល់ការរកធនធានមនុស្សបំរើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។តាមរយៈការកំណត់អាយុដ៏តឹងតែងនេះយើងបាត់បង់ធនធានមនុស្សក្នុងពេលដែលធនធានមនុស្សដែលយើងមានបែរជាអត់ការងារធ្វើ។

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយរដ្ឋន្ត្រីការបរទេសឡាវ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា បានអនុញ្ញាតអោយ លោក Saleumxay KOMMASITH រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ អញ្ជើញចូលជួបសំដែងការគួសម និងពិភាក្សាការងារ។

បានចៅ៩នាក់លើ១៨នាក់មក លេងជាមួយជីតាក្រោយបាយ ថ្ងៃត្រង់។ពិបាកជាងចាប់ក្តាមដាក់ ចង្អេរទៅទៀតតែពួកជាចៅមក រកជីតាបើទោះងងុយដេកក៏ត្រូវ ទទួលពួកគេដែរ៕

នៅម៉ោង 9:00ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូវិលត្រឡប់មកដល់ប្រទេសកម្ពុជា ដោយសុវត្តិភាពហើយបន្ទាប់ពីបានអញ្ជើញទៅចូលរួមវេទិ កាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេស Switzerland ចាប់ពីថ្ងៃទី១៥ ដល់២២ ខែមករា ឆ្នាំ២០១៧។

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា