នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក ស្រី Anna Maj Hulgard ឯកអគ្គរាជទូតស៊ុយអែត ចូលជួបសំដែងការគួរសម និងជំរាបលា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី២២ ខែ មិថុនា ឆ្នាំ ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទទួលពានរង្វាន់អន្តរជាតិ “ កម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក ឆ្នាំ២០១៦” និង ពិធីប្រកាសចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” លើកទី១

តាមសំណើរបស់ក្មួយៗនិស្សិតតាម Facebook មកខ្ញុំកាលពីពេលថ្មីៗពេលខ្ញុំកំពុធ្វើដំណើរទៅកោះកុង នៅរសៀលថ្ងៃនេះ ខ្ញុំនិងភរិយាព្រមទាំងក្រុមគ្រួសារ បានជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អាហារូបករណ៌ដល់និស្សិតថ្នាក់ឯកទេសនៃសាកលវិទ្យាល័យវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ៣៩នាក់ ដែលជាប់ចំណាត់ថ្នាក់លេខ១ ហើយដែលត្រូវរៀនឆ្នាំ ២០១៥ ដល់ ២០១៨ និង ឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩។

នៅព្រឹកមិញនេះ ខ្ញុំ និងភរិយាមានកិត្តិយសបានចូលរួមអបអរសាទរនៅក្នុងពិធីរំលឹកខួបទី៩នៃទិវាអតីតយុទ្ធជនកម្ពុជា នៅសាលមហោ ស្រពកោះពេជ្រ។ ខ្ញុំ និងភរិយា សប្បាយរីករាយខ្លាំងណាស់ដែលបានជួបជុំជាមួយបងប្អូនអតីតយុទ្ឋជនមកពីបណ្តារាជធានីខេត្តក្រុងប្រមាណ ២៨៦០ នាក់ព្រឹកនេះ។

នៅព្រឹកថ្ងៃទី ២១ ខែ មិថុនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិតិ្តព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតី នៅក្នុងពិធីរំលឹកខួបលើកទី៩ ទិវាអតីតយុទ្ធជនកម្ពុជា ដែលប្រារព្ធឡើង នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា