ថ្ងៃនេះជាខួបលើកទី៩ឆ្នាំនៃមរណភាព ឪពុករបស់ខ្ញុំ(១២កក្កដា២០១៣.១២កក្កដា ២០២២)។ កូនគ្មានពាក្យអ្វីក្រៅពីពាក្យនឹកពុកនឹកម៉ែ នោះឡើយ៕

នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម Shinzo Abe នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។ ឯកឧត្តម Shinzo Abe បានទទួលមរណភាព នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២២នេះ បន្ទាប់ពីបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា រួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយ ជនពិការភ្នែកចំនួន ១០រូប នៃសមាគម និងវិទ្យុទូរទស្សន៍អនឡាញ

នៅព្រឹក ថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពនៅក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សាលើកិច្ចការនានាត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ។

សេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃកិច្ចសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ ១០ កើត ខែអាសាឍនឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនិងថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕