សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម
ការគោរពស្រឡាញ់ និងរាប់អាន រវាងខ្ញុំនឹងបងប្អូនខ្មែរ-ឥស្លាម
ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង ភរិយា ខ្ញុំសូមអបអរសាទរ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាទ្វេភាគីជាមួយប្រធានាធិបតីចិន

នៅថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតមកេពី វិទ្យាស្ថានវ៉ាន់ដា ចំនួន ៣,២១៣នាក់ ដែលមាននារី ២,៧០៤នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា២០១៧-២០១៨។

នៅថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើក វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើនៅ វិមានសន្តិភាពដែលមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីអបអរសាទរខួប ១០០ឆ្នាំ ថ្ងៃបង្កើត អង្គការអន្តរជាតិខាងការងារ (International Labour Organization-ILO) និងខួប ៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិកអង្គការអន្តរជាតិខាងការងារ ក្រោមប្រធានបទ “បង្កើនយុត្តិធម៌សង្គមលើកកម្ពស់ការងារសមរម្យ”។

នៅរសៀលថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតលទ្ធផលការងារអប់រំយុវជន និងកីឡាឆ្នាំ(២០១៧-២០១៨) និងលើកទិសដៅការងារឆ្នាំ(២០១៨-២០១៩)

នៅថ្ងៃទី ២៧ ខែមីនា រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចុះហត្ថលេខាលើលិខិតមួយចំនួនក្នុងការទទួលទិញថាមពលអគ្គិសនីបន្ថែមពីប្រទេសថៃប្រមាណ ១០០មេហ្គាវ៉ាត់ ,ប្រទេសឡាវ និង ប្រទេសវៀតណាម ចន្លោះពី ៥០-១០០ មេហ្គាវ៉ាត់ ដើម្បីយកមកផ្គត់ផ្គង់ក្នុងទីក្រុងភ្នំពេញ