សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំបន្ថែម ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរបន្តបង្កើនវិធានការ ទប់ទល់គ្រោះទឹកជំនន់
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញរៀចំពិធីលៀងសាយភោជន៍ ជូន ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ន៌ងលោកជំទាវ
ខ្ញុំតែងចម្រៀងថ្មីមួយបទដើម្បីអោយស្រប ជាមួយសភាពការណ៍ថ្មី
សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក​ និងតាមរយៈអ៉ិនធេីណេតអនឡាញក្នុង​និងក្រៅប្រទេស​គ្រប់ប្រភេទ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតីស្រីលង្កា
ប្រជាពលរដ្ឋខ្មែរនៅអ៊ឺរ៉ុបទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន យ៉ាងកក់ក្តៅជាទីបំផុត

៣ថ្ងៃនៃការចូលរួមប្រជុំកំពូលឡាងឆាង មេគង្គនិងចូលរួមវេទិការបូអាវនៅសាធារណរដ្ឋ ប្រជាមានិតចិន។ជំនួបទ្វេរគាគីជាមួយនាយក រដ្ឋមន្ត្រីចិននិងថ្នាក់ដឹកនាំនៃប្រទេសជាមិត្ត ផ្សេងទៀត។ល្ងាចនេះខ្ញុំត្រឡប់មកដល់ មាតុប្រទេសវិញ។

នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញចេញពីទីក្រុង Sanya ឆ្ពោះទៅកាន់ទីក្រុង Bo Ao ក្នុងខេត្ត ហៃណាន (Hainan) តាមរថយន្តដែលមានរយៈពេល ២ ម៉ោង ដើម្បីចូលរួមវេទិកា Bo Ao ជាមួយប្រមុខ ដឹកនាំមកពីបណ្តាប្រទេសនានាលើប្រធានបទ “ អនាគតអាស៊ី: សក្តានុពលថ្មី និងចក្ខុវិស័យថ្មី”។

បន្ទាប់ពីកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង លើកទី១ (The 1st Lancang-Mekong Cooperation Leader’s Meeting) នៅពេលថ្ងៃត្រង់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយ ឯឧ Arkady Vladimirovich Dvorkovich ឧបនាយករដ្ឋមន្ត្រី នៃសហព័ន្ធរុស្ស៊ី

កាលពីវេលាម៉ោង ៩:៣០ ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ឡានឆាង-មេគង្គ (1st Lancang-Mekong Cooperation Leader’s Meeting-LMC) នៅសាលមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិយ៉ាឡុងបេ (Yalong Bay) ទីក្រុង សានយ៉ា ខេត្ត ហៃណាន ប្រទេសចិន។

ជនរួមជាតិជាទីគោរពស្រឡាញ់ ! កាលពីល្ងាចមិញនេះ ខ្ញុំបានចូលរួមទទួលទានអាហារពេលល្ងាចជាមួយ ឯឧ Li Keqiang នាយករដ្ឋមន្រ្តីចិន និងប្រមុខរដ្ឋនិងតំណាងប្រទេសតំបន់ទន្លេមេគង្គទាំង៥។ ពិធីលៀងសាយភោជន៌កាលពីល្ងាចមិញនេះគឺបានប្រព្រឹត្តិទៅដោយភាពស្និទ្ឋស្នាលបំផុត