សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំបន្ថែម ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរបន្តបង្កើនវិធានការ ទប់ទល់គ្រោះទឹកជំនន់
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញរៀចំពិធីលៀងសាយភោជន៍ ជូន ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ន៌ងលោកជំទាវ
ខ្ញុំតែងចម្រៀងថ្មីមួយបទដើម្បីអោយស្រប ជាមួយសភាពការណ៍ថ្មី
សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក​ និងតាមរយៈអ៉ិនធេីណេតអនឡាញក្នុង​និងក្រៅប្រទេស​គ្រប់ប្រភេទ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតីស្រីលង្កា
ប្រជាពលរដ្ឋខ្មែរនៅអ៊ឺរ៉ុបទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន យ៉ាងកក់ក្តៅជាទីបំផុត

កម្ពុជាបន្តរីកចម្រើនទៅមុខ ទោះបីមានការរំខានខ្លះៗក៏ដោយ។ ដោយសារប្រទេសមានសន្តិភាពពេញលេញចាប់តាំងពីឆ្នាំ ១៩៩៨ គឺបានធ្វើអោយសេដ្ឋកិច្ចជាតិរីកលូតលាស់ទៅមុខ ដែលក្នុងនោះកំណើន GDP នៅរក្សាកំណើនបាន ៧% នៅក្នុងឆ្នាំនេះ និងបន្តនៅឆ្នាំបន្តបន្ទាប់។

កម្រងរូបភាព និស្សិតវិទ្យាស្ថានវ៉ាន់ដា (៤១៧៤នាក់) មកទទួលសញ្ញាបត្រពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅកោះពេជ្រ ថ្ងៃទី ១០ ឧសភា ២០១៦។ ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើក្នុងឱកាសចែកសញ្ញាបត្រព្រឹកមិញនេះ

នៅព្រឹកថ្ងៃទី ១០ ឧសភា នេះ ខ្ញុំសប្បាយចិត្តណាស់ដែលមានកិត្តិយសបានមកចូលរួមប្រគល់សញ្ញាបត្រដល់និស្សិត វិទ្យាស្ថានវ៉ាន់ដាចំនួន 4,174 នាក់។ ខ្ញុំសូមកោតសរសើរនិស្សិតទាំងអស់ដែលបាន ខិតខំសិក្សារហូតបានទទួលសញ្ញាបត្រនៅថ្ងៃនេះ និងសូមអរគុណឪពុកម្តាយ អណាព្យាបាល សាស្រ្តាចារ្យ ថ្នាក់ដឹកនាំវិទ្យាស្ថាន ដែលបានយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលគ្រប់ យ៉ាងដល់កូនៗ

នៅព្រឹកថ្ងៃទី10 ខែឧសភា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ ដា។

អំបាញ់មិញនេះ ខ្ញុំកំពុងបង្ហើយការងារ មានចៅរពីរនាក់ចូលមកលេងធ្វើអោយខ្ញុំបានធូរអារម្មណ៌ខ្លាំង ណាស់ដែរ។ បងប្អូនជនរួមជាតិដែលមានចៅដូចខ្ញុំប្រាកដជាយល់នូវជម្រៅចិត្តរវាងចៅ និងជីតា។