សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម
ការគោរពស្រឡាញ់ និងរាប់អាន រវាងខ្ញុំនឹងបងប្អូនខ្មែរ-ឥស្លាម
ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង ភរិយា ខ្ញុំសូមអបអរសាទរ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាទ្វេភាគីជាមួយប្រធានាធិបតីចិន

នេះជាទន្លេមេគង្គនៃក្រុងក្រចេះដែលធ្វើអោយខ្ញុំនឹកឃើញអនុស្សាវរីយ៍កាលខ្ញុំនៅវ័យកំលោះមុនស្រុកកើតសង្គ្រាម ។ខ្ញុំសូមផ្ញើរូបថតមួយចំនួនជូនដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ស្គាល់ខ្ញុំនៅទីនេះ ក៍ដូចបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។

នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នេះ ក្រោយពេលអញ្ជើញវិលត្រឡប់មកពីពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹង ត្រែងរួចហើយ សម្តេច តេជោ ហ៊ុន សែន បានអញ្ជើញបន្តដំណើរឆ្ពោះមកកាន់ខេត្តក្រចេះជាបន្តទៀត

នៅរសៀលថ្ងៃដដែលនេះ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានមកតាំងទីលំនៅថ្មីនៅក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញបន្តដំណើរមកពិនិត្យមើលការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២

នៅព្រឹកថ្ងៃដដែលនេះ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករក្នុងផ្សារស្ទឹងត្រែងរួចមក ខ្ញុំបានចុះមកសួរសុខទុក្ខនិងពិនិត្យមើលជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលបានមកតាំងទីលំនៅថ្មីនៅក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង

កាលពីព្រឹកថ្ងៃទី២៧ កក្កដា នេះខ្ញុំបានចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករក្នុងផ្សារស្ទឹងត្រែង និងបានពិនិត្យមើលសកម្មភាពលក់ដូររបស់បងប្អូន និងពិនិត្យមើលដំណើរការសាងសង់ផ្សារនេះឡើងវិញ បន្ទាប់ពីបានរងការខូតខាតដោយអគ្គីភ័យកាលពីខែមេសាកន្លងទៅនេះ។