សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំបន្ថែម ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរបន្តបង្កើនវិធានការ ទប់ទល់គ្រោះទឹកជំនន់
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញរៀចំពិធីលៀងសាយភោជន៍ ជូន ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ន៌ងលោកជំទាវ
ខ្ញុំតែងចម្រៀងថ្មីមួយបទដើម្បីអោយស្រប ជាមួយសភាពការណ៍ថ្មី
សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក​ និងតាមរយៈអ៉ិនធេីណេតអនឡាញក្នុង​និងក្រៅប្រទេស​គ្រប់ប្រភេទ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតីស្រីលង្កា
ប្រជាពលរដ្ឋខ្មែរនៅអ៊ឺរ៉ុបទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន យ៉ាងកក់ក្តៅជាទីបំផុត

រូបភាពនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៨-២៩ ទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវថ្ងៃទី ៧ កញ្ញា ២០១៦ កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមប្រជុំកំពូលមួយចំនួនដូចជា ១)កិច្ចប្រជុំលើកទី២៩ចង្អៀត ២)កិច្ចប្រជុំកំពូលចិនអាស៊ាន ៣)កិច្ចប្រជុំកំពូលអាស៊ានជប៉ុនលើកទី១៩

ពីម្សិលមុិញមោ៉ងជិត១២យប់ទើបបានមុជទឹក។ ហត់តែសប្បាយដោយមេដឹកនាំប្រទេសអាសា៊ន១០ និងប្រទេសដៃគូ៨ដែលមានប្រជាជនប្រមាណជាង៣ពាន់លាននាក់មកជួបជុំធ្វើការជាមួយគ្នាដោយរីករាយ។ អាវដែលម្ចាស់ផ្ទះឡាវកាត់ឱ្យត្រូវបានពាក់គ្រប់ៗគ្នា។ខ្ញុំសូមជូនរូបថតខ្លះ ដើម្បីបង្ហាញជនរួមជាតិយើងអំពីភាពស្និទ្ឋស្នាលដែលមេដឹកនាំប្រទេសនិងប្រទេសតែងប្រាស្រ័យទាក់ទងគ្នា។

ម្សិលមិុញជួបអគ្គលេខាធិការអង្គការសហប្រជាជាតិដែលពិភាក្សាលើបញ្ហាការប្រែប្រួលអាកាស់ធាតុ ការបញ្ជូនកម្លាំងរបស់កម្ពុជាចូលរួមកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងការស្វែងរកហិរញ្ញវត្ថុសំរាប់បន្តសាលាក្តីខ្មែរក្រហម៕

ព័ត៌មានសង្ខេបអំពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៨-២៩ មេដឹកនាំអាស៊ានទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក ទី២៨-២៩ នៅថ្ងៃទី ៦ កញ្ញានេះ គឺក្នុងបរិយាកាសស្និទ្ឋស្នាលនិងរាក់ទាក់បំផុត។ ប្រមុខដឹកនាំអាស៊ានស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមាននៃការអនុវត្តផែនការលម្អិតឆ្នាំ២០២៥ នៃសហគមន៍នយោបាយសន្តិសុខអាស៊ាន (APSC)

កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ បានប្រារព្វបើកជាផ្លូវការហើយ នៅរសៀលថ្ងៃទី៦កញ្ញា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវដែលមានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ ប្រទេស បានយាងនិងអញ្ជើញចូលរួមនៅសាលសន្និសីទនៃទីក្រុងវៀងច័ន្ទប្រទេសឡាវ (National Convention Center)។