សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំបន្ថែម ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរបន្តបង្កើនវិធានការ ទប់ទល់គ្រោះទឹកជំនន់
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញរៀចំពិធីលៀងសាយភោជន៍ ជូន ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ន៌ងលោកជំទាវ
ខ្ញុំតែងចម្រៀងថ្មីមួយបទដើម្បីអោយស្រប ជាមួយសភាពការណ៍ថ្មី
សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក​ និងតាមរយៈអ៉ិនធេីណេតអនឡាញក្នុង​និងក្រៅប្រទេស​គ្រប់ប្រភេទ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតីស្រីលង្កា
ប្រជាពលរដ្ឋខ្មែរនៅអ៊ឺរ៉ុបទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន យ៉ាងកក់ក្តៅជាទីបំផុត

នរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិន លើកទី១៣ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រព្រឹត្តពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៦។

បន្ទាប់ពីបំពេញបេសកកម្មនៅប្រទេសចិនចំនួន៣ថ្ងៃ ថ្ងៃនេះខ្ញុំបានវិលត្រឡប់មកដល់ភ្នំពេញវិញហើយ។ សង្ឃឹមថានាពេលខាងមុខទំនិញដែលផលិតនៅកម្ពុជាពិសេសផលិតផលកសិកម្មរបស់កសិករកម្ពុជានឹងនាំចេញទៅកាន់ទីផ្សាប្រទេសចិនកាន់តែច្រើន។នេះជាបេសកកម្មស្វែងរកទីផ្សានៅប្រទេសចិនរបស់ខ្ញុំ៕

សម្តេចតេជោ ហ៊ុន សែន ជួបជាមួយក្រុមហ៊ុន Huawei នៅរសៀលថ្ងៃទី ១១ កញ្ញា ដដែលនេះ បន្ទាប់ពីបានជួបក្រុមហ៊ុន Spring Airlines and Tour រួចមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាត្តអោយ លោក Li Jin’ge អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Huawei ចូលជួបនៅផ្ទះសំណាក់ Lyuan Resort ទីក្រុង ណាននីញ ប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន ជួបជាមួយក្រុមហ៊ុន Spring Airlines and Tour Group នៅរសៀលថ្ងៃទី ១១ កញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអនុញ្ញាត្តអោយ លោក Wang Zhenghua ប្រធានក្រុមហ៊ុន ចូលជួបនៅផ្ទះសំណាក់ Lyuan Resort ទីក្រុង ណាននីញ ប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ខ្សែបូណ៍សម្ពោធពន្លាជាតិ និងទស្សនាស្តង់កម្ពុជា បន្ទាប់ពីបានអញ្ជើញចូលរួមបើកពិធីតាំងពិពណ៍ចិនអាស៊ាននៅណាននីញហើយ នៅព្រឹកថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ខ្សែបូណ៍សម្ពោធពន្លាជាតិកម្ពុជា និងជួបសំណេះសំណាលជាមួយអាជីវករ ពាណិជ្ជករខ្មែរ