សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម
ការគោរពស្រឡាញ់ និងរាប់អាន រវាងខ្ញុំនឹងបងប្អូនខ្មែរ-ឥស្លាម
ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង ភរិយា ខ្ញុំសូមអបអរសាទរ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាទ្វេភាគីជាមួយប្រធានាធិបតីចិន

នៅព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៦នេះ ខ្ញុំបានចូលរួមជាអធិបតីក្នុងពិធីចាក់បេតុងភ្ជាប់មុខតំណ ស្ពានកោះធំ (ឆ្លង កាត់ទន្លេបាសាក់) ប្រវែង ៤១៥ ម៉ែត្រ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។ ស្ពានកោះធំថ្មីនេះមានប្រវែងសរុប ៨២៤ម៉ែត្រ ចំណាយថវិកាសាងសង់សរុប ១៩.៣៩ លានដុល្លារ អាមេរិក ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាលចិន

នៅព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចាក់បេតុងភ្ជាប់មុខតំណស្ពានកោះធំ (ឆ្លងកាត់ទន្លេបាសាក់) ប្រវែង ៤១៥ ម៉ែត្រ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលប្រទេសចិន។

វេលាម៉ោង១០ៈ១៥នាទីព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាដោយសុខសុវត្ថិភាពហើយ បន្ទាប់ពីបានចូលរួមក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៣ (The 13th ASEAN Leadership Forum )

នៅពេលេនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីបានមកចូលរួមប្រជុំជំនួបទ្វេភាគីជាមួយ ឯកឧត្តម ប៊ុនញ៉ាង វ៉រ៉ាជីត ប្រធានរដ្ឋ និង ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងទទួលពានរង្វាន់សមិទ្ឋិផលអាស៊ានមួយជីវិតពីវិទ្យាស្ថានយុទ្ឋសា ស្រ្ត និងភាពជាអ្នកដឹកនាំអាស៊ី