សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម
ការគោរពស្រឡាញ់ និងរាប់អាន រវាងខ្ញុំនឹងបងប្អូនខ្មែរ-ឥស្លាម
ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង ភរិយា ខ្ញុំសូមអបអរសាទរ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាទ្វេភាគីជាមួយប្រធានាធិបតីចិន

សុខទុក្ខប្រជាពលរដ្ឋគឺជាការព្រួយបារម្មណ៍ដ៏ធំបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន។ កាលពីម្សិលមិញ នៅខេត្តកំពង់ឆ្នាំង គ្រាន់តែបានទទួលដំណឹងថា កូនក្មួយកម្មករកម្មការនីចំនួន១៤នាក់បានរងគ្រោះថ្នាក់ចរាចរណ៍ដែលមាន១នាក់បានស្លាប់បាត់បង់ជីវិត សម្តេចតេជោ បានរូតរះស្ទុះស្ទារប្រញាប់ប្រញាល់ ចុះជួបសួរសុខទុក្ខ និងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។

ក្នុងពេលធ្វើដំណើរចាកចេញពីខេត្តកំពង់ឆ្នាំងឆ្ពោះមកកាន់ខេត្តពោធិសាត់ នៅតាមដងផ្លូវ សម្តេចតេជោ ហ៊ុន សែន បានចុះជួបក្មួយៗសិស្សានុសិស្សនៃវិទ្យាល័យមួយចំនួនដើម្បីស្វែងយល់ពីការសិក្សារៀនសូត្ររបស់ក្មួយៗ និងស្តាប់នូវមតិយោបល់ និងស្វែងយល់អំពីបញ្ហាចាំបាច់មួយចំនួនដែលប្រឈមនឹងការសិក្សារៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស។

នៅព្រឹកថ្ងៃទី០៩ សីហា ២០១៦ ដដែលនេៈ មុននឹងចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករនៅផ្សារលើ ខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបក្មួយៗសិស្សានុសិស្ស និងគរុសិស្ស នៃវិទ្យាល័យ ព្រះបាទសុរាម្រិត និងសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ឆ្នាំង។

នៅថ្ងៃទី០៩ ខែសីហា ២០១៦ ព្រឹកនេះ មុននឹងចាប់ផ្តើមកិច្ចប្រជុំសំណេះ សំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ខេត្តកំពង់ឆ្នាំង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបើកវេទិកាសាធារណៈដោះ ស្រាយសំណូមពរប្រជាពលរដ្ឋអាជីវករនៅផ្សារលើកំពង់ឆ្នាំងដែលបានស្នើរសុំតាម Facebook សម្តេចតេជោផ្ទាល់

ពេលនេះខ្ញុំកំពុងចាកចេញពីទីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិសាត់ដើម្បីពិនិត្យមើលសមិទ្ឋផលជាតិនានា ព្រមទាំងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្ត ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនដើម្បីអោយការរស់នៅរបស់ប្រជាពលរដ្ឋយើងកាន់តែមានភាពល្អប្រសើរឡើង៕