សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម
ការគោរពស្រឡាញ់ និងរាប់អាន រវាងខ្ញុំនឹងបងប្អូនខ្មែរ-ឥស្លាម
ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង ភរិយា ខ្ញុំសូមអបអរសាទរ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាទ្វេភាគីជាមួយប្រធានាធិបតីចិន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារការងារថ្ងៃត្រង់ពិសេស នៅមុនបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី២៨-២៩ របស់អាស៊ាន នៅថ្ងៃទី៦ កញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិសាអាហារការងារថ្ងៃត្រង់ពិសេសជាមួយ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ លោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ

យុវជនពីររូបនេះកំពុងអង្គុយពីក្រោយទង់ជាតិកម្ពុជា និងអង្គុយទល់មុខប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាន។ ស្មើភាពនិងស្មើសិទ្ធិយុវជន២រូបនេះតំណាងឱយយុវជនកម្ពុជារាប់លាននាក់មកចូលរួមជាមួយយុវជនមកពីប្រទេសអាស៊ាន៩ផ្សេងទៀតដើម្បីផ្តល់មតិជូនដល់ថ្នាក់ដឹកនាំអាស៊ានលើបញ្ហាដែលយុវជនយកចិត្តទុកដាក់។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់ប្រទេសឡាវ នៅម៉ោងប្រមាណ ៩:៣០នាទីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់បានញ្ជើញមកដល់ព្រលានយន្តហោះវៀងច័ន្ទ ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ប្រកបដោយសុវត្ថិភាព

នៅព្រឹកថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីរាជធានីភ្នំពេញ ដោយធ្វើដំណើរឆ្ពោះទៅកាន់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូលពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។

នៅតែជាង២ម៉ោង ទៀតខ្ញុំនឹងស្ថិតនៅរដ្ឋធានីវៀងចន័្ទ នៃប្រទេសឡាវ ដែលជាទីកន្លែងប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត។ យោងលើបទពិសោធន៍រៀងរាល់ការប្រជុំអាស៊ានម្តងៗ ខ្ញុំសំរាកបានក្នុងចន្លោះ ៤ ទៅ ៦ ម៉ោងប៉ុណ្ណោះ ព្រោះមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ មុជទឹកមួយដង១ថ្ងៃ នៅម៉ោង១០ ឬ ១១ ឬ១២យប់។