សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត អញ្ជើញវិលត្រឡប់មកទីក្រុងភ្នំពេញវិញហើយ
សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានអញ្ជើញរាំកំសាន្តអបអរសាទរបុណ្យចូលឆ្នាំថ្មីជាមួយបងប្អូនប្រជាពលរដ្ឋ ខ្មែររាប់មឺុននាក់នៅទីលានជល់ដំរី
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត អញ្ញើញចូលរួមពិធីដង្ហែរអង្គរសង្ក្រាន្តឆ្នាំថ្មី ២០១៧ នៅទីលានជល់ដំរី
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមអង្គរសង្ក្រាន្តជាមួយប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ អញ្ញើញបណ្តែតកន្ទោង (គោមទឹក) នៅមុខប្រាសាទអង្គរវត្ត
សម្តេចតេជោ តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត អញ្ជើញទស្សនាភូមិអភិវឌ្ឍន៍បេតិកភ័ណ្ឌ នៅមុខប្រាសាទអង្គរវត្ត

នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្សចំនួន ១,៦២៥ នាក់ នៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក ស៊ុមកែវ ស៊ីឡាវង្ស រដ្ឋមន្ត្រីសន្តិសុខសាធារណៈ នៃប្រទេសឡាវ ជួបសំដែងការគួរសម និងពិភាក្សាការងារ។ លោក ស៊ីឡាវង្ស រីករាយសាទរ និងចង់ឃើញមិត្តភាព និងសាមគ្គីភាព ត្រូវបានពង្រឹងឡើងរវាងប្រទេសទាំងពីរ

នៅព្រឹកថ្ងៃទី ២៦ ខែមេសានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយ លោក ង្វៀង សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម នៅសណ្ឋាគារ Sofitel Phokeethra Phnom Penh

នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញផ្តល់កិត្តិយស រៀបចំពិធីលៀងសាយភោជន៍ជូន លោក ង្វៀង សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម និងលោកជំទាវ ត្រាន់ ង្វៀន ធូ និងគណៈប្រតិភូ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

នៅថ្ងៃទី ២៥ ខែមេសានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារជាផ្លូវការជាមួយ លោក ង្វៀង សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម នៅវិមានសន្តិភាព។ លោក ង្វៀង សួនហ្វ៊ុក បានចាត់ទុកទស្សនកិច្ចនេះជាការរឹតបន្តឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា