ក្មួយៗ និងចៅៗយុវជនសិស្សានុសិស្សទោះបីកំពុងធ្វើដំណើរកំសាន្តជិតឆ្ងាយ ឬកំពុងវិលត្រឡប់មកកាន់គេហដ្ឋានវិញ ជាពិសេសក្នុងថ្ងៃអាទិត្យនេះ ត្រូវតែគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

ការគោរពច្បាប់ គឺមិនត្រូវគិតថាជាថ្ងៃណាទេ គឺគោរពរាល់ថ្ងៃ ទោះបីនៅក្នុងទីក្រុង ឬនៅតាមបណ្តាខេត្តនានា។ សូមផ្ញើរូបមួយចំនួនទៅក្មួយៗ និងចៅៗនៅ វិទ្យាល័យក្រុងកំពង់ឆ្នាំង។ ក្មួយៗនិងចៅៗទាំងអស់ត្រូវខិតខំរៀនសូត្រ លោកតា សម្តេចតេជោ ហ៊ុន សែន ស្រឡាញ់ក្មួយៗនិងចៅៗទាំងអស់គ្នា៕