សាលារៀនដែលបានសាងសង់ជាង២០ឆ្នាំ មកនេះ ក៏មានសាលាមួយចំនួនចាស់ទ្រុឌទ្រោម ហើយនៅតំបន់មួយគឺត្រូវការអាគារសិក្សាបន្ថែម ដោយសារកំណើនសិស្ស។ កាលពីពេលថ្មីៗនេះ នៅតាមផ្លូវពីខេត្តពោធិសាត់មកកាន់ខេត្តកំពង់ឆ្នាំងសម្តេច តេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខក្មួយៗនិងចៅៗនៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀ

ស្ថិតក្នុងភូមិ ស្ពករាជ្យ ឃុំ អណ្តូងស្នាយ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ ដោយបានមើលឃើញអំពីកង្វះខាត និងសេចក្តីត្រូវការចាំបាច់ក្នុងការសិក្សារបស់ក្មួយៗនិងចៅៗ សម្តេចតេជោ និងសប្បុរសជន បានផ្តល់នូវអាគារសិក្សាថ្មី ១ខ្នង ២ជាន់ ស្មើ១២បន្ទប់ និងកសាងផ្លូវចូលសាលាប្រវែង ៨០៨ ម៉ែត្រ ព្រមទាំងធ្វើរបងព័ទ្ឋជុំវិញសាលាអោយបានស្អាតទៀតផង។ ច្បាស់ណាស់ មាន សម្តេចតេជោ ហ៊ុន សែន គឺមានសាលារៀនគ្រប់ទីកន្លែង! សូមក្មួយៗ និងចៅៗជាទីស្រឡាញ់ទាំងអស់ខិតខំរៀនសូត្រ និងកសាងខ្លួនអោយក្លាយជាកូនល្អ និងពលរដ្ឋល្អរបស់សង្គមជាតិយើង៕