បេះដូង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត គឺនៅជាមួយប្រជាពលរដ្ឋ និងក្មួយៗ ចៅៗគ្រប់ទីកន្លែង! ថ្មីៗនេះទោះបីធ្វើដំណើរផ្លូវឆ្ងាយ និងហត់នឿយបន្តិចក្តីតែ សម្តេចតេជោ សប្បាយរីករាយ និងពេញចិត្តជួបជាមួយក្មួយៗនៅ វិទ្យាល័យក្រុងកំពង់ឆ្នាំងដែលស្ថិតក្នុង ភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

នៅទីនោះ សម្តេចតេជោ និងសប្បុរសជនបានផ្តល់អំណោយអាគារសិក្សា១ខ្នង២ជាន់ ស្មើ១២ បន្ទប់បន្ថែមទៀតដល់វិទ្យាល័យនេះ រួមទាំងទីចាត់ការ ១ខ្នង ៣បន្ទប់ របងជុំវិញសាលា ស្រះទឹក១ ព្រមទាំងជួសជុសអាគារចាស់ៗ អោយស្អាតឡើងវិញ ដើម្បីកូនក្មួយបានសិក្សាកាន់តែងាយស្រួល។ សម្តេចតេជោ ហ៊ុន សែន មិនសន្យាទេ តែសម្តេចធ្វើជូនក្មួយៗចៅៗតែម្តង! ព្រោះសម្តេចបានឆ្លងកាត់ការលំបាកវេទនាខ្លួនឯងគ្រប់គ្រាន់ហើយកាលពីកុមារភាព។ ចំពោះក្មួយៗ និងចៅៗគឺមិនអោយអត់សាលារៀនទេ! ៕