នៅថ្ងៃទី០៩ ខែសីហា ២០១៦ ព្រឹកនេះ មុននឹងចាប់ផ្តើមកិច្ចប្រជុំសំណេះ សំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ខេត្តកំពង់ឆ្នាំង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបើកវេទិកាសាធារណៈដោះ ស្រាយសំណូមពរប្រជាពលរដ្ឋអាជីវករនៅផ្សារលើកំពង់ឆ្នាំងដែលបានស្នើរសុំតាម Facebook សម្តេចតេជោផ្ទាល់

និងបានជួបដោយផ្ទាល់នៅក្នុងផ្សារមុននេះបន្តិច។ ក្រោយពីបានពិភាក្សាជាមួយអភិបាលខេត្តកំពង់ឆ្នាំងរួចហើយ គឺបានសម្រេចថា ក្រោយពេលក្រុមហ៊ុនឯកជនបញ្ចប់កិច្ចសន្យាវិនិយោគនៅឆ្នាំ ២០២៥រួចហើយគឺនឹងផ្តល់អោយបងប្អូនអាជីវករលក់ដូរនៅផ្សាលើទីរួមខេត្តកំពង់ឆ្នាំងដោយមិនតម្រូវអោយបង់ថ្លៃតូបចាប់ពីឆ្នាំ ២០២៥ ដល់ ឆ្នាំ២០៤០។ សម្ដេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ដេាះស្រាយបញ្ហាគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់ឡើយ៕