ថ្ងៃនេះ ខ្ញុំបានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម ប៊ុនញ៉ាង វ៉រ៉ាជីត ប្រធានរដ្ឋ និង ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់ទៅលើទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ និងបញ្ហាអន្តរជាតិដែលភាគីទាំងពីរយកចិត្ត្តទុកដាក់ ជាពិសេសផ្តោតការយកចិត្តទុកដាក់ទៅលើជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ឋនៅ ខែកញ្ញា ឆ្នា ២០១៦ នៅ វៀងច័ន្ទខាងមុខនេះ ។ បន្តិចទៀតខ្ញុំនឹងចូលរួមនៅក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៣ ដែលពេលនោះខ្ញុំនឹងទទួលនូវពានរង្វាន់សមិទ្ឋផលអាស៊ានមួយជីវិត ។ សូមបងប្អូនរង់ចាំទស្សនាការផ្សាយបន្តផ្ទាល់ (LIVE) តាមទូរទស្សន៍ជាតិ។