នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៣ (The 13th ASEAN Leadership Forum )ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៦ ដល់ទី០៧ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋឡាវ និងនាយករដ្ឋមន្ត្រីឡាវលើកិច្ចសហប្រតិបតិ្តការទ្វេភាគីកម្ពុជា ឡាវ និងកិច្ចការអាស៊ានមួយចំនួនផងដែរ។ នៅក្នុងឱកាសចូលរូមនេះ សម្តេចតេជោ ហ៊ុន សែន នឹងត្រូវបានផ្តល់កិត្តិយសដោយការផ្តល់ពានរង្វាន់សមិទ្ឋិផលអមតៈអាស៊ាន ដែលនឹងប្រគល់ជូនដោយ ឯកឧត្តម Tan Sri Michael Yeoh ប្រធានវេទិកាភាពជាអ្នកដឹកនាំអាស៊ាន និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានយុទ្ឋសាស្ត្រ និងភាពជាអ្នកដឹកនាំអាសីុ ហើយបន្ទាប់មកសម្តេចតេជោ ហ៊ុន សែន នឹងឡើងថ្លែងសុន្ទរកថាពិសេសមួយមួយផងដែរ៕