ព្រឹកនេះខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅកាន់ប្រទេសឡាវ ដើម្បីទទួលពានរង្វាន់អាស៊ានមួយជីវិត និងថ្លែងសុន្ទរកថាគន្លឹះមួយទៅកាន់អ្នកចូលរួម។

ខ្ញុំនឹងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋឡាវ និងនាយករដ្ឋមន្ត្រីឡាវលើកិច្ចសហប្រតិបតិ្តការទ្វេភាគីកម្ពុជា ឡាវ និងកិច្ចការអាស៊ានផងដែរ អាស្រ័យដោយឡាវជាប្រធានអាស៊ាន៕