ថ្ងៃនេះបានកូនបង្កើតខ្លះ កូនប្រសារខ្លះ និងចៅខ្លះមកចូលរួមបាយថ្ងៃត្រង់ជាមួយខ្ញុំតាមទម្លាប់ធម្មតា។មិនមានកម្មវិធីសាសនាឬជាជួបជុំពិសេសណាមួយសំរាប់ខួបកំណើតនេះទេ។

កូន និងចៅខ្លះជូនពរដោយផ្ញើសារជាអក្សរឬជាសម្លេងមកឪពុក និងជីតា។ ចៅខ្លះមកទាញភួយខ្នើយជីតាជីដូនទៅក្រាលដេក និងរត់លេងពេញបន្ទប់។ សូមអរគុណបងប្អូនជនរួមជាតិដែលបានជូនពរមកខ្ញុំ៕