ពេលនេះខ្ញុំវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញបន្ទាប់ពីចំណាយពេល៣ថ្ងៃដើម្បីចូលរួមសម្ពោធដាក់ឱ្យ ប្រើប្រាស់ផ្លូវជាតិលេខ ៤៤ និងពិនិត្យការងារនៅ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងព្រឹកនេះនៅខេត្តកំពង់ស្ពឺ។

មកដល់ពេលនេះមានខេត្ត៨ក្នុងចំណោមខេត្ត និងរាជធានីចំនួន២៥ ដែលខ្ញុំបានចុះទៅពិនិត្យការងារ និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ។ ខ្ញុំនឹងបន្តទៅខេត្តផ្សេងៗទៀតគ្រប់ខេត្តទាំងអស់ ដើម្បីពិនិត្យវឌ្ឍនៈភាព និងបញ្ហាប្រឈមដែលនៅសល់ត្រូវដោះស្រាយ។ ថ្ងៃស្អែក ៥ សីហា ខ្ញុំមានអាយុគ្រប់ ៦៤ និងឈានចូល ៦៥ឆ្នាំ (៥សីហា១៩៥២- ៥សីហា២០១៦)។ សូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលតែងផ្ដល់នូវការគាំទ្ររៀងរហូតមក៕