ថ្ងៃនេះបន្ទាប់ពីបានបញ្ចប់ការសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកែបរួចមក ខ្ញុំបានឆ្លៀតមកចូលជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនអ្នកលក់ដូរក្នុងផ្សារក្តាម ខេត្តកែប ជាបន្តទៀត ។

បងប្អូនអាជីវករនៅក្នុងផ្សារក្តាមនេះភាគច្រើនលក់ម្ហូបអាហារគ្រឿងសមុទ្រ ដូចជា ក្តាម មឹក បង្គារ ត្រី មានទាំងស្រស់ៗលើកពីទឹកមកក៏មាន និងមានចំអិនឆ្អិនស្រាប់ក៏មាន និងមានលក់របស់របរ វត្ថុអនុស្សវរីយ៍ ផ្សេងៗទៀតផងដែរ ដើម្បីបម្រើភ្ញៀវទេសចរណ៌ជាតិនិងអន្តរជាតិ។ ខ្ញុំពិតជាជារីករាយ នៅពេលដែលឃើញមុខរបររកទទួលទានរបស់បងប្អូននៅតំបន់ឆ្នេរសមុទ្រនេះ កំពុងដំណើការល្អប្រសើរមមារញឹកបំរើសេវាកម្មជូនភ្ញៀវទេសចរណ៍មកកម្សាន្តនៅទីនេះ ។ សូមជូនពរបងប្អូនអាជីវករទាំងអស់ជួបតែសំណាងល្អ និងរកទទួលទានមានបានគ្រប់ៗគ្នា។ ពេលនេះខ្ញុំបន្តដំណើរទៅកាន់ខេត្តព្រះសីហនុនៅ ដើម្បីបន្តជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងប្រដាប់អាវុធនៅទីនោះនៅរសៀលនេះ ៕