កាលពីព្រឹកថ្ងៃទី២៧ កក្កដា នេះខ្ញុំបានចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករក្នុងផ្សារស្ទឹងត្រែង និងបានពិនិត្យមើលសកម្មភាពលក់ដូររបស់បងប្អូន និងពិនិត្យមើលដំណើរការសាងសង់ផ្សារនេះឡើងវិញ បន្ទាប់ពីបានរងការខូតខាតដោយអគ្គីភ័យកាលពីខែមេសាកន្លងទៅនេះ។

ខ្ញុំសប្បាយរីករាយណាស់ដែលបានជួបប្រាស្រ័យដោយផ្ទាល់ជាមួយបងប្អូនអាជីវករដែលធ្វើអោយខ្ញុំបានដឹងអំពីសុខទុក្ខ និងកង្វល់មួយចំនួនរបស់បងប្អូនអាជីវករនៅក្នុងផ្សារនេះតែងម្តង។ ហើយទន្ទឹមនឹងនេះដែរ ខ្ញុំសប្បាយចិត្តបំផុតដែលបានចូលរួមដោះស្រាយបញ្ហា និងទុក្ខកង្វល់នានាជាមួយបងប្អូនអាជីវករបានជោគជ័យកាលពីម្សិលមិញនេះ។ ផ្សារនេះក្រោយពីសាងសង់រួចហើយគឺនឹងមានឈ្មោះថា “ ផ្សារសាមគ្គីស្ទឹងត្រែង” សម្រាប់បងប្អូនលក់ដូរមួយជីវិតតែម្តង។ សូមបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ទទួលបាននូវសេចក្តីសុខ និងសូមអោយដំណើរការអាជីវកម្មនៅក្នុងផ្សារនេះទទួលបានជោគជ័យទាំងអស់គ្នា។ ព្រោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ខ្ញុំផ្ទាល់៕