នៅរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្ត ក្រុង អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅខេត្តស្ទឹងត្រែង ។

នៅក្នុងពិធីសំណេះសំណាលកាលពីសៀលនេះ សម្តេចតេជោ បានរំលឹកដល់មន្រ្តីទាំងអស់ អោយខិតខំ យកចិត្តទុកដាក់ក្នុងការផ្តល់នូវសេវាសាធារណៈ រួមទាំងសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវា សំណូមពរនានាជូនប្រជាពលរដ្ឋអោយបានលឿននិងមានប្រសិទ្ឋិភាព ។ មន្រ្តី ត្រូវគិតថាខ្លួនជាអ្នក បម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ កងកម្លាំងប្រដាប់អាវុធ នគរ បាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ត្រូវចូលរួមសហការជាមួយភ្នាក់ងារគយ និងរដ្ឋាករ ដើម្បីជំរុញការ ប្រមូលពន្ឋអោយមានប្រសិទ្ឋិភាព ដើម្បីពង្រឹងចំណូលថវិកាជាតិ។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានបញ្ជាក់ប្រាប់ដល់អាជ្ញាធរយកចិត្តទុកដាក់បង្ក្រាបនូវបទល្មើសផ្សេងៗ និងការថជួញដូរគ្រឿងញៀន និងពង្រឹងនូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បីផ្តល់ភាពកក់ក្តៅ និង ធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ ។ សម្តេចតេជោ ហ៊ុន សែនក៏បានកោតសរសើរផងដែរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នា អភិវឌ្ឍន៌ខេត្តស្ទឹងត្រែងអោយកាន់តែរីកលូតលាស់ទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អ មុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ៕