នៅព្រឹកថ្ងៃនេះ ខ្ញុំបានចូលរួមរាប់បាតនៅក្នុងពីធីបុណ្យគម្រប់ខួប១ឆ្នាំនៃមរណៈភាព សម្តេចធម្មពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅភូមិគ្រឹះសម្តេចជាស៊ីម។

ទោះបីសម្តេចធម្មពោធិសាលបានលាចាកលោកទៅហើយក្តី គឺប្រជាពលរដ្ឋកម្ពុជា និងសមាជិកសមាជិការនៃគណបក្សប្រជាជនទាំងអស់ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ គឺចងចាំជានិច្ចនូវកិត្តិនាម និងវីរភាពក្លាហានតស៊ូរំដោះជាតិដែលសម្តេចបានបូជាដល់កម្ពុជា។ សូមផលបុណ្យ និងអំពើលល្អដែលសម្តេចធម្មពោធិសាលបានលះបង់ដើម្បីជាតិ បានជាកុសលដល់សម្តេចសោយសុខក្នុងឋានសុគតិភពកុំបីខានឡើយ៕