នៅព្រឹកថ្ងៃទី12 ខែឧសភា ឆ្នាំ2016 នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ I.I.C នៃបច្ចេកវិទ្យា ។

និស្សិតដែលទទួលសញ្ញាបត្រពេលនេះ មានចំនួន 860 នាក់ ក្នុងនោះមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ។ ពិធីនេះនឹងចាប់ផ្តើមនៅម៉ោង 8:00 នាទីព្រឹក នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ៕ ***នឹងមានផ្សាយផ្ទាល់ (LIVE) ពី វិទ្យាស្ថានជាតិអប់រំនៅព្រឹកនេះ