នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងឳកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣ មីនា» លើកទី១៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

ដែលពិធីនេះប្រារព្ឋធ្វើឡើងនៅសាលសន្និសីទចតុមុខ រាជាធានីភ្នំពេញ ។ ទិវាវប្បធម៌នេះ ត្រូវបានប្រារព្ឋឡើងជារៀងរាល់ឆ្នាំ ក្នុងបំណងបំផុសស្មារតី ដល់កុលបុត្រ កុលធីខ្មែរ ឲ្យចេះស្រឡាញ់ ថែរក្សា និងអភិរក្ស នូវវប្បធម៌ជាតិ ដ៏ល្អផូរផង់របស់ខ្លួន៕