បងប្អូនជនរួមជាតិជាទីនឹករលឹក !ខ្ញុំបានធ្វើដំណើរមកដល់ទីកន្លែងដែលត្រូវ ប្រជុំនៅមោ៉ង១រសៀលមោ៉ងនៅអាមេរិកនៃរដ្ឋ California ត្រូវនិងមោ៉ង៤ទៀបភ្លឺមោ៉ងនៅកម្ពុជា។

ដំណើរលើកនេះទោះជួបការលំបាកបន្តិចដោយត្រូវប្តូរយន្តហោះរហូត៣ដងនិងមិនបានសំរាកគ្រប់គ្រាន់តែខ្ញុំនៅតែសប្បាយចិត្តដោយបានតំណាងឱ្យកម្ពុជាចូលរួមក្នុងក្របខ័ណ្ឌអាសា៊នធ្វើការប្រជុំពិសេសជាមួយសហរដ្ឋអាមេរិក។ ខ្ញុំពិតជាមានការរីករាយដោយបងប្អូនជនរួមជាតិកម្ពុជាយើងដែលកំពុងស់នៅសហរដ្ឋអាមេរិកមករង់ចាំទទួលនៅសណ្ឋាគារដែលខ្ញុំស្នាក់នៅ។ ខ្ញុំនឹងជួបសំណេះសំណាលជាមួយបងប្អូនខ្មែរយើងប្រមាណជាង៥០០នាក់នៅពេលបន្តិចទៀតនេះ៕