នៅពេលនេៈ សម្ដេចតេជោ ហ៊ុន សែន ដែលអមដំណើរដោយគណប្រតិភូជាន់ខ្ពស់កម្ពុជា កំពុងបន្តចេញដំណើរតាមយន្តហោះ United Airline ពី Hong Kong ឆ្ពោះទៅកាន់ទីក្រុង San Francisco ដែលត្រូវសម្រាកនៅក្នុងយន្តហោះជាង១២ម៉ោង។

នៅម៉ោង៨:១៥នាទីព្រឹក គណប្រតិភូនឹងអញ្ជើញទៅដល់ San Francisco ហើយបន្តដំណើរទៅកាន់ Palm Spring airport ហើយឆ្ពោះទៅកាន់ សណ្ឋាគារ Hyatt Regency នៅទីក្រុង Rancho Mirage ចំងាយជាង ២៣គម ដែលជាទីកន្លែងប្រជុំពិសេសអាស៊ានអាមេរិក ។ ព័ត៌មានបន្ថែមនឹងជម្រាបជូនបន្តទៀត៕