នៅល្ងាចថ្ងៃអាទិត្យនេះ ខ្ញុំបានចុះពិនិត្យសួនច្បារសាធារណៈ និងឃើញសកម្មភាពហាត់កីឡារបស់ប្រជាពលរដ្ឋ និងយុវជនយ៉ាងសប្បាយរីករាយ។

នៅម៉ោងនេះ ខ្ញុំកំពុងចូលរួមហាត់កីឡាជាមួយបងប្អូនប្រជាពលរដ្ឋនៅមុខព្រះបរមរាជវាំង មាត់ទន្លេ។ ខ្ញុំបានបំពេញបំណងរបស់ខ្លួនខ្ញុំដែលចង់ចូលរួមហាត់ប្រាណជាមួយប្រជាពលរដ្ឋយូរ មកហើយ និងបានបំពេញសំណូមពរពលរដ្ឋ ដែលបានសុំខ្ញុំអោយចូលរួមហាត់កីឡាជាមួយប្រជាពលរដ្ឋ។

ពិតជាសប្បាយ ដោយប្រទេសមានសន្តិភាព សូមចូលរួមជាមួយខ្ញុំការពារសន្តិភាព ទើបមានឱកាសហាត់ប្រាណតទៅទៀត៕