នេះជាពង្រាងលក្ខន្តិកៈនៃការចូលរួមក្នុងកម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា I am a Khmer youth Role Model នៅក្នុងគេហទំព័របណ្តាញសង្គម សម្តេចេតជោ ហ៊ុន សែន ។

សូមប្រជាពលរដ្ឋ នឹងសាធារណៈជនចូលរួមផ្តល់ជាមតិយោបល់ ប្រសិនបើមានចំណុចខ្វះខាតត្រង់ណាមួយ ដើម្បីអោយកម្មវិធីនេះកាន់តែមានប្រយោជន៍ដល់យុវជន និងសង្គមជាតិយើង។ ការចូលរួមផ្តល់មតិយោបល់ គឺចាប់ទទួលពីពេលនេះរហូតដល់ថ្ងៃ ពុធ ទី ៣ វេលា ម៉ោង ៥ ល្ងាច ។ សូមអរគុណ ។
++++++++++++++++++++++++++

ឈ្មោះកម្មវិធីៈ ខ្ញុំជាយុវជនគំរូកម្ពុជា
ទិដៅសំខាន់ៈ ប្រមូលទាក់ទាញយុវជនអោយក្លាយជាពលរដ្ឋគំរូល្អក្នុងសង្គម
គោលបំណង: ដើម្បីលើកទឹកចិត្តយុវជនយុវនារីអោយចូលរួមកសាងអំពើល្អនៅក្នុងសង្គមអោយកាន់តែច្រើន

ក) ប្រធានបទប្រកួតប្រជែងគឺៈ
យុវជនអាចជ្រើសប្រធានបទដែលខ្លួនកំពុងមានសកម្មភាពជាក់ស្តែង និង ប្រធានបទណាដែលខ្លួនគិតនិងយល់ដឹងថានឹងទទួលបានការគាំទ្រច្រើនដូចជាៈ
១-សកម្មភាពអប់រំលើកស្ទយការគោរពច្បាប់ចរាចរ ។
២-សកម្មភាពនៃអំពីល្អទាំងឡាយដែលជួយទៅលើកុមារកំព្រា ស្រ្តីមេម៉ាយទីទាល់ក្រ និងជនចាស់ជរា
គ្មានទីពឹង និងជនពិការ។
៣-សកម្មភាពជួយយកអាសារជនរងគ្រោះដូចជា គ្រោះថ្នាក់ចរាចរ អគ្គីភ័យ និងគ្រោះទឹកជំនន់
។ល។
៤-សកម្មភាពសំអាតអនាម័យ សំរាមនៅតាមទីធ្លាសាធារណៈ និងក្នុងទីក្រុង។
៥-សកម្មភាពទប់ស្កាត់និងលុបបំបាត់គ្រឿងញៀន ។

ខ) ជំនាញ និង ឯកទេសផលិត
យុវជនអាចជ្រើសការផលិតអោយចេញជាសាច់រឿង ទៅតាមឯកទេស និងជំនាញ ៤ ប្រភេទដែលខ្លួនមានដូចខាងក្រោមៈ
១-កំណាព្យ និងអត្ថបទ
២-វីដេអូ
៣-ចំរៀង
៤-គំនូរ

គ) ការដាក់ពាក្យចូលរួមប្រកួតប្រជែង និងវិធីដាក់អោយពលរដ្ឋបោះឆ្នោត
Facebook សម្តេចតេជោ នឹងចេញសេចក្តីប្រកាសផ្លូវការអំពីកម្មវិធី និងលក្ខ័ន្ត នៃការប្រកួត (ខ្ញុំជាយុវជនគំរូកម្ពុជា- I am a Khmer youth Role Model) នៅក្នុងពេលឆាប់ៗខាងមុខនេះ។ កម្មវិធីនឹងកំណត់ទទួលការដាក់ពាក្យក្នុងម្តង គឺ ១០០ នាក់។ នៅពេលដែលអ្នកដាក់ពាក្យគ្រប់ ១០០ នាក់ហើយគឺ Web site នឹងបិទដោយស្វ័យប្រវត្តិ។

ឃ)ការដាក់ពាក្យ
ក្រោយពីបានទទួលបាន ១០០ វីដេអូ ឬ ១០០ កំណាព្យ ឬ ១០០ ចំរៀង ឬ ១០០ គំនូរ ពីអ្នកដាក់ពាក្យហើយ គឺនឹងដាក់ផ្សាយនៅលើ Website សម្តេចតេជោ អោយសាធារណៈជនចូលបោះឆ្នោត រយៈពេលចំនួន ៤ ថ្ងៃ ដើម្បីជ្រើសរើសបេក្ខជនដែលមានលំដាប់ខ្ពស់ជាងគេ ១០ នាក់ (Top 10) ដែលត្រូវយកទៅបង្ហោះលើ Facebook សម្តេចតេជោ ចំនួន ៣ ថ្ងៃថែមទៀត ដើម្បីជ្រើសរើសយកលេខ១ប្រចាំសប្តាហ៌ (Top 1) (មានរយៈពេល៧ ថ្ងៃ) ។

បេក្ខជនដែលទទួលបានការគាំទ្រ (Likes) ច្រើនជាងគេគឺនឹងទទួលរង្វាន់ Iphone 6(16GB) ពីកម្មវិធី និង លិខិតសរសើរ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ង) លក្ខន្តិកៈសម្រាប់អ្នកចូលរួមលេងក្នុងកម្មវិធីខ្ញុំជាយុវជនគំរូកម្ពុជា

១-មាន Account Facebook ពិត លេខទូរស័ព្វ និង Email
២-មានស្នាដៃ ឬមានបំណងបង្កើតស្នាដៃគំរូសម្រាប់យុវជន និងសង្គមជាតិ
៣-Add/Like Page Samdech Hun Sen, Cambodian Prime Minister
៤-ត្រូវដាក់ពាក្យ និងឯកសារប្រកួតប្រជែងនៅគេហទំព័រសម្តេចតេជោ ហ៊ុន សែន ទៅតាមថ្ងៃដែលបាន
ប្រកាសជាសាធារណៈ (www.samdechhunsen.gov.kh)
៥-យើងទទួលតែ ឯកសារ (វិដេអូ កំណាព្យឬអត្តបទ ចម្រៀង និងគំនូរ ចំនួ ១០០ ដែលបានផ្ញើមកមុនគេ) ។ បេក្ខជនទាំង ១០០ នេះនឹងធ្វើការបោះឆ្នោតជម្រុះដោយសាធារណៈជន នៅវេបសាយ (www.samdechhunsen.gov.kh) រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃប្រកាសបញ្ចប់ការទទួលពាក្យ។ បន្ទាប់មកគឺយើងនឹងជ្រើសរើសបេក្ខជនចំនួន ១០ នាក់តែប៉ុណ្ណោះ ដែលបានបោះឆ្នោតគាំទ្រដោយសាធារណៈជន។ បេក្ខជនទាំង ១០ នាក់នេះ នឹងយកទៅប្រកួតនៅលើ Facebook សម្តេចតេជោ ចំនួន ៣ថ្ងៃ ដើម្បីអោយសាធារណៈជនបោះឆ្នោត Likes។ បេក្ខជនណាមួយដែលទទួលបាន Likes ច្រើនជាងគេ គឺនឹងទទួលជ័យលាភីពីកម្មវធី ។ សាធារណៈជនមានពេល៣ថ្ងៃដើម្បីចូលមកបោះឆ្នោត Likes បេក្ខជនដែលខ្លួនពេញចិត្ត។

ច) សិទ្ឋិចូលរួមប្រកួតប្រកួតប្រជែង

ចំពោះបេក្ខជន បេក្ខនារីដែលបានប្រកួតឈ្នះ គឺពុំមានសិទ្ឋិចូលរួមប្រកួតប្រជែងទៀតឡើយ។ រីឯបេក្ខជនបេក្ខនារីដែលបានធ្លាក់លើប្រធានបទណាមួយគឺមានសិទ្ឋិដាក់ពាក្យចូលរួម ប្រកួតប្រជែងនៅក្នុងកម្មវិធីប្រចាំសប្តាហ៌ជាបន្តទៀតទៅលើប្រធានបទផ្សេង។

ឆ) ការប្រគល់រង្វាន់ និងប័ណ្ណសរសើរ

ចំពោះជ័យលាភីប្រចាំសប្តាហ៌ គឺនឹងទទួលរង្វាន់ និងប័ណ្ណសរសើរពី
សម្តេចតេជោ នៅវិមានសន្តិភាព ៕