ក្មួយៗយុវជនជាទីស្រឡាញ់ !Today, I want to talk about sports in Cambodia. I’m so impress about our athletes who have competed both in the region and around the word. I’m so proud with those who brought back medals to the country.

I, myself strongly support our sports and hopefully everyone can be part of it. Thanks to our sponsors and supporters. You can be part of sport movements in Cambodia.

ខ្ញុំសូមលើកពីកីឡាមកនិយាយនៅថ្ងៃនេះ។ ខ្ញុំសង្កេតឃើញថា វិស័យកីឡាយើងកំពុងរីកចម្រើនគួរអោយកត់សំគាល់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយខ្ញុំសុំយកឧិកាសនេះសំដែងនូវការកោតសរសើរចំពោះគ្រប់សហព័ន្ខកីឡា ព្រមទាំងកីឡាករ កីឡាការិនីគ្រប់ប្រភេទដែលបានហ្វឹកហាត់និងចូលរួមការប្រកួតទាំងក្នុងប្រទេស និងក្រៅប្រទេសយ៉ាងស្វិតស្វាញ ហើយដែលបាននាំមកជូនជាតិយើង នូវមេដាយមាសមេដាយប្រាក់ និងមេដាយសំរិទ្ឋ ទាំងថ្នាក់តំបន់ និងពិភពលោក ។ ខ្ញុំសូមអំពាវនាវដល់គ្រប់សហព័ន្ឋកីឡា កីឡាករ និង កីឡាការិនី បន្តការខិតខំតទៅទៀត និង សូមអំពាវនាវចំពោះសប្បុរសជនដែលមានទ្រព្យធន មេត្តាជួយទៅដល់វិស័យកីឡា បន្ថែមទៅលើរបបដែលរដ្ឋបានកំណត់ ដែលជាផ្នែកមួយនៃការលើកទឹកចិត្តរបស់កីឡាករកីឡាការិនីរបស់យើង ។

ជាថ្មីម្តងទៀត ខ្ញុំសូមសំដែងនូវការអបអរសាទរចំពោះក្រុមកីឡាបាល់ទាត់ Allstars កម្ពុជា ដែលបានយកឈ្នះលើក្រុម Borirum United មកពីប្រទេសថៃនៅក្នុងការប្រកួតខួបមិត្តភាពថៃកម្ពុចាលើកទី ៦៥ ដែលក្នុងនោះតាមរយះនាយឧត្តមសេនីយ សៅ សុខា ប្រធានសហព័ន្ឋកីឡាបាល់ទាត់ ខ្ញុំបានផ្តល់ជូនរួចហើយនូវថវិកាឧបត្ថម្ភ ចំនួន$1,000 ក្នុងម្នាក់ៗសម្រាប់ 36 នាក់ទាំងកីឡាករ និងគ្រូបង្វឹក ដែលសរុបគឺ ($36,000) ។ កាលពីថ្ងៃទី ២៨ ខែ មករា កន្លងទៅនេះយោងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា ខ្ញុំបានសម្រេចផ្តល់ថវិកាបន្ថែមទៀតសម្រាប់ម្នាក់ៗ១២លានរៀល សម្រាប់គ្រូ
បង្វឹក និងកីឡាករ ទាំង៣៦ នាក់ ដែលសរុបទឹកប្រាក់ ៤៣២លានរៀល។

ជាទីបញ្ចប់ខ្ញុំទទូចអំពាវនាវដល់យុវជនរបស់យើងសូមចូលរួមនៅក្នុងវិស័យកីឡា ទាំងអាជីព និងមិនអាជីព នៅតាមបណ្តាគ្រឹះស្ថានសិក្សាចាប់តាំងពីបថមសិក្សារហូតដល់ឧត្តមសិក្សានិងនៅតាម មូលដ្ឋាននានា ទៅតាមទីកន្លែងដែលអាចធ្វើបានទៅតាមប្រភេទកីឡានីមួយៗ។ ខ្ញុំសូមអោយអាជ្ញាធរ នៅគ្រប់ទីកន្លែងទាំងអស់បង្កលក្ខណៈងាយស្រួលនិងជួយរៀបចំបន្ថែមនូវទីកន្លែង សម្រាប់កីឡា ហើយក៏សូមអំពាវនាវចំពោះប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ចូលរួមគាំទ្រដល់វិស័យកីឡាគ្រប់ៗគ្នា៕