នៅល្ងាចថ្ងៃទី ២៥ មករា ឆ្នាំ ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតអោយ លោក Kenji Kitahashi អភិបាលក្រុង គីតាគ្យូស៊ូ នៃប្រទេសជប៉ុនចូលជួបសំដែងការគួសម និងភិភាក្សាការងារនៅវិមានរដ្ឋាភិបាលសន្តិភាព រាជធានីភ្នំពេញ។

លោក Kenji Kitahashi បានជំរាបជូន សម្ដេចតេជោ ថាលោកបានធ្វើការយ៉ាងជិតស្និទជាមួយសាលារាជធានីភ្នំពេញដើម្បីរៀបចំការចង សម្ព័ន្ឋមេត្រីភាព រវាងទីក្រុង គីតាគ្យូស៊ូ និងទីក្រុងភ្នំពេញ ហើយកិច្ចពិភាក្សានេះមានដំណើរការល្អប្រសើរ និងឈានដល់ការចុះកិច្ចសន្យានៅ ថ្ងៃទី២៩ មិនា ឆ្នាំ២០១៦ ខាងមុខនេះ ។ លោកបានបញ្ជាក់ទៀតថាទំនាក់ទំនងរវាងក្រុងទាំងពីរគឺមានជាយូរណាស់មកហើយ ជាពិសេសកិច្ចសហការលើគំរោងទឹកស្អាត ។ ទិសដៅនាពេលអនាគត ភាគីជប៉ុនមានបំណងជួយដល់ក្រុងភ្នំពេញលើផ្នែកបរិស្ថាន បញ្ហាចំរោះទឹកកខ្វក់ និងបញ្ហាមួយចំនួនទៀត។ ភាគីជប៉ុនក៏បានស្នើរសុំការគាំទ្រពី សម្តេចតេជោ លើគំរោងទាំងអស់នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទំនាក់ទំនងរវាង សាលាក្រុងភ្នំពេញ និងក្រុង គីតាគ្យូស៊ូ គឺផ្តោតលើបញ្ហាទឹកស្អាត ប៉ុន្តែប្រធានបទពេលនេះគឺបានផ្លាស់ប្តូរបន្តិចហើយ ព្រោះរាជធានីភ្នំពេញមានបញ្ហាទឹកស្អាតផង និងការបង្ហូរកាកសំណល់កខ្វក់ចេញទៅទន្លេ បឹងបួរផងដែរ។ សម្តេចតេជោ បានស្នើរសុំភាគីជប៉ុនអោយពិនិត្យ និងស្វែងរកដំណោះស្រាយដើម្បី ទី១ ជម្លៀសទឹកភ្លៀង កុំអោយមានការលិចលង់ ទី២ ធ្វើយ៉ាងណា
សំអាតទឹកកខ្វក់មុន នឹងបង្ហូរចេញទៅទន្លេ ឬបឹងបួរនោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណងដល់រដ្ឋាភិបាលជប៉ុន ដែលបានសហការជួយកម្ពុជាលើបញ្ហាទាំងអស់នេះ និងបញ្ហាដ៏ទៃទៀតៗកន្លងមកទល់ពេលបច្ចុប្បន្ន៕

 

Video: សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ លោក Kenji Kitahashi អភិបាលក្រុង គីតាគ្យូស៊ូ នៃប្រទេសជប៉ុន ជួបសំដែងការគួសម និងពិភាក្សាការងារ នៅវិមានរដ្ឋាភិបាលសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។
សម្តេចតេជោ ហ៊ុន សែន ជួបអភិបាលក្រុងជប៉ុន

Video: សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ លោក Kenji Kitahashi អភិបាលក្រុង គីតាគ្យូស៊ូ នៃប្រទេសជប៉ុន ជួបសំដែងការគួសម និងភិភាក្សាការងារ នៅវិមានរដ្ឋាភិបាលសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។

Posted by Samdech Hun Sen, Cambodian Prime Minister on Monday, 25 January 2016