ថ្ងៃនេះ Facebook របស់ខ្ញុំបានទទួលការគាំទ្រ និងចូលចិត្ត (Likes) 2 លាន! ដោយសារសន្ទុះគាំទ្ររបស់ប្រជាពលរដ្ឋ និងយុវជន ទើបធ្វើអោយចំនួន Likes កើនឡើង ពី១ម៉ឺនទៅ២ម៉ឺនជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃនេះគឺបានឡើងដល់២លានក្នុងរយះពេលយ៉ាងខ្លីបំផុត!  ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជនទូទាំងប្រទេសដែលមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ។

ការប្រគល់នូវទំនុកចិត្ត និងគាំទ្រយ៉ាងខ្លាំងក្លាចំពោះរូបខ្ញុំដើម្បីដឹកនាំកសាងប្រទេស គឺបងប្អូនជនរួមជាតិបានបង្ហាញអោយឃើញច្បាស់នូវការគាំទ្រ និងស្រឡាញ់សន្តិភាព។ ខ្ញុំប្រើប្រព័ន្ឋ Facebook បន្ថែមលើប្រព័ន្ឋមានស្រាប់បានបង្កើននូវប្រសិទ្ឋិភាពនៃការដោះស្រាយបញ្ហារបស់ជាតិ និងប្រជាជនតាមរយះការប្រមូលព័ត៌មាន និងយោបល់ពីគ្រប់មជ្ឈដា្ឋននានាដែលជាការផ្តល់ឱកាសជូនប្រជាជនចូលរួមយោបល់មកកាន់នាយករដ្ឋមន្ត្រីដោយផ្ទាល់។ចំណែកខ្ញុំវិញក៏មានឱកាសឆ្លើយតបទៅកាន់ប្រជាជនដោយផ្ទាល់ផងដែរ។ ខ្ញុំមានអារម្មណ៌ថា ខ្ញុំនៅជាប់និងប្រជាជន ហើយមានព័ត៌មានកាន់តែច្បាស់ កាន់តែលឿនដែលធ្វើឱ្យខ្ញុំសំរេចចិត្តត្រឹមត្រូវនិងរហ័ស។ ខ្ញុំប្រើ Facebook ដើម្បីដោះស្រាយការងារ មិនមែនដើម្បីប្រកួតប្រជែងជាមួយអ្នកណានោះឡើយ។

ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជនដែលតែងតែនៅជាមួយខ្ញុំ ដើម្បីយើងរួមគ្នាការពារថែរក្សាសន្តិភាព និងរួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕