ខ្ញុំសូមកោតសរសើរ និងអបអរសាទរដល់កីឡាករបាល់ទាត់កម្ពុជា ដែលបានប្រកួតឈ្នះកីឡាករប្រទេសថៃ នៅក្នុងការប្រកួតអបអរសាទររំលឹកខួបលើកទី ៦៥ មិត្តភាពនិងទំនាក់ទំនងការទូត កម្ពុជា-ថៃ

ដែលមាន ឯកឧត្តម Tanasak Patimapragorn ឧបនាយករដ្ឋមន្រ្តីថៃ និង ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីកម្ពុជាតំណាងប្រទេសទាំងពីរចូលរួមនៅរាជធានីភ្នំពេញថ្ងៃនេះ ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអរគុណកីឡាករបាល់ទាត់ប្រទេសថៃ ដែលបានមកចូលរួមប្រកួតក្នុងលក្ខណះមិត្តភាពថ្ងៃនេះ។ ខ្ញុំសូមជូនពរដល់កីឡាករបាល់ទាត់នៃប្រទេសទាំងពីរជួបតែសំណាងល្អ និងទទួលបានជ័យជំនះថ្មីៗថែមទៀតនៅក្នុងការប្រកួតលក្ខណះមិត្តភាពលើកក្រោយ។
ខ្ញុំសុំអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមគាំទ្រការប្រកួតដែលបង្ហាញពី ការគាំទ្រដល់ការពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ថៃអោយល្អរឹងមាំថែមទៀត៕