នៅថ្ងៃនេះ ក្រោយពីបានទទួលសំណើររបស់យុវសិស្ស Darapiseth Sokha ដែលបានផ្ញើមកខ្ញុំតាម Facebook សុំការបញ្ចុះតម្លៃសម្រាប់ការប្រឡងចេញថ្នាក់ជាតិសម្រាប់វិស័យសុខាភិបាល ដែលត្រូវបង់

ថវិកា ៥០០,០០០ រៀល គឺបានធ្វើអោយខ្ញុំយល់កាន់តែច្បាស់អំពីស្ថានភាពសិក្សា និងស្ថានភាពរស់នៅរបស់និស្សិតយើង ដែលខ្ញុំត្រូវតែដោះស្រាយជាបន្ទាន់។

ក្រោយពីខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលហើយនៅថ្ងៃនេះ គឺខ្ញុំបានសម្រេចបញ្ចុះតម្លៃជូននិស្សិត នៅត្រឹម ១០០,០០០ រៀល។ ខ្ញុំសង្ឃឹមថានិស្សិតចំនួន ១៤៣៣ នាក់ នឹងបានធូរស្រាលមួយកម្រិត ធំចំពោះការការបញ្ចុះតម្លៃខាងលើនេះ ហើយនឹងបាននៅសល់ថវិកាមួយចំនួនសម្រាប់យកទៅដោះស្រាយលើជីវភាបរស់នៅ អោយបានប្រសើរឡើង។ នេះជាការឆ្លើយតបជាបថមទៅកាន់ក្មួយៗនិស្សិតដែលបានស្នើរមកខ្ញុំ។ ឯចម្លើយផ្លូវការនឹងត្រូវចេញដោយសេចក្តីជូនដំណឹងរបស់ទីស្តីការគណរដ្ឋមន្ត្រីដើម្បីស្ថាប័នមានសមត្ថកិច្ចយកទៅអនុវត្តន៍។ 

ខ្ញុំសូមកោតសសើរ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដែលបានយកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់ក្មួយៗនិស្សិតតាមរយះចូលពិនិត្យមើលការលើកនូវមតិនាៗក្នុង Facebook របស់ខ្ញុំ។ ខ្ញុំសូមជូនពរនិស្សិតខ្មែរទាំងក្នុង និងក្រៅប្រទេសជួបតែសំណាងល្អ និងមានអនាគតល្អគ្រប់ៗគ្នា!