ព្រះរាជាណាចក្រកម្ពុជាសូមស្វាគមន៍ Welcome to Kingdom of Cambodia ! សន្តិភាព និងការអភិវឌ្ឍគឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ ដោយសារប្រទេសជាតិមានសុខសន្តិភាព ទើបទេសចរបរទេសរាប់លាននាក់បានមកកំសាន្តនៅប្រទេសយើង ដែលបានផ្តល់នូវការងារ មុខរបរ និងប្រាក់ចំណូលយ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរ។

សម្តេចតេជោ ហ៊ុន សែន បានយល់ច្បាស់ណាស់អំពីតម្លៃសន្តិភាពចាប់តាំងពីរំដោះប្រទេសបានកាលពីឆ្នាំ ១៩៧៩។ យើងរួមគ្នាជាមួយ សម្តេចនាយករដ្ឋមន្រ្តី ដើម្បីថែរក្សាការពារសុខសន្តិភាព និងជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចអោយកាន់តែរីកលូតលាស់ខ្លាំងឡើងថែមទៀត !