កាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំមានឱកាសបានចុះទៅសម្រាកលំហែរកាយនៅក្រុងព្រះសីហនុ ដោយបានជួបជាមួយបងប្អូនជនរួមជាតិយើង អាជីវករ និងទេសចរអន្តរជាតិដែលមកកំសាន្តនៅទីនោះ។

ខ្ញុំសប្បាយចិត្តដែលបានឃើញបងប្អូនមានមុខរបរលក់ដូរបម្រើសេវាកម្មទេសចរណ៍យ៉ាងម មារញឹកទាំងពេលថ្ងៃ និងពេលរាត្រី។ សមុទ្រយើងស្រស់ស្អាត ដែលត្រូវនាំគ្នាថែរក្សាបរិស្ថានអនាម័យអោយបានល្អគ្រប់ពេល។ អាជ្ញាធរមានសមត្ថកិច្ចគឺមិនត្រូវអោយមានសំណង់អ្វីខុសច្បាប់លើតំបន់ទេសចរណ៍ ដាច់ខាត។

ខ្ញុំសូមស្នើអោយអាជ្ញាធរខេត្ត និងមន្រ្តីមានសមត្ថកិច្ចជួយសម្រួលរៀបចំអោយ បងប្អូនលក់ដូរអោយបានសមរម្យល្អ និងជួយពិនិត្យគុណភាពអនាម័យលើចំណីម្ហូបអហារដែលកំពុងដាក់លក់ ឬ រែកលក់គឺត្រូវមានអនាម័យ និងមានតម្លៃសមរម្យ ចៀសវាងការយល់ច្រឡំពីទេសចរជាតិ និងអន្តរជាតិដែលធ្វើអោយខាតប្រយោជន៍។

ជាពិសេសសូមអាជ្ញាធរ និងសមត្ថកិច្ចពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ អាជីវករ និងទេសចរជាតិ និងអន្តរជាតិអោយបានល្អនៅគ្រប់ទីកន្លែងរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស។

សូមអរគុណ និងជូនពរជនរួមជាតិបានជួបតែសំណាងល្អគ្រប់ពេល!