សម្ដេចតេជោបានបង្ហាញពីសេចក្ដីស្រលាញ់ និងការបង្ហាត់ចៅៗអោយចេៈគោរពចាស់ទុំទូទៅប្រកបដោយគុណធម៌ សីលធម៌ថ្លៃថ្នូរ និងទឹកចិត្តសណ្តោសដល់ពលរដ្ឋទន់ខ្សោយ ដោយបានលើកឡើងនៅលើគេហទំព័រ    ហ្វេសប៊ុក របស់សម្ដេច៖​

 ជនរួមជាតិជាទីស្រឡាញ់!

ខ្ញុំគិតថា គោលបំណងដែលយើងម្នាក់ៗចង់បានក្នុងជីវិតគឺសុភមង្គលក្នុងក្រុមគ្រួសារ។ ការចាប់ផ្តើមអប់រំកុមារនៅវ័យតូចៗដូចជាចៅៗរបស់ខ្ញុំទាំងអស់នេះ គឺពិតជាជួយដល់ជីវិតរស់នៅរបស់ពួកគេទៅថ្ងៃអនាគត។ 

ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលកាលពីពេលថ្មីៗកន្លងទៅនេះបានចំណាយពេលនៅក្បែរចៅៗជាទីស្រឡាញ់គ្រប់គ្នា។ ទោះបីពេលខ្លះយើងមានអារម្មណ៍ខុសគ្នារវាងជីតា និងចៅក៏ពិតមែន តែពេលវេលាដែលយើងបានចំណាយជាមួយគ្នា គឺកាន់តែបង្កើនបាននូវភាពយល់ចិត្ត និងក្តីស្រឡាញ់ទ្វេឡើង។ ខ្ញុំបានបង្ហាញអស់ពីបេះដូងនូវទឹកចិត្តអាណិតស្រឡាញ់ចៅៗ ដោយបានពរចៅ និងដឹកដៃចៅកំសាន្តតាមមាត់សមុទ្រ ព្រមទាំងមានឱកាសបង្ហាត់បង្ហាញអោយចៅៗបានជួប និងចេះគោរពចាស់ទុំទូទៅប្រកបដោយគុណធម៌ សីលធម៌ថ្លៃថ្នូរ និងទឹកចិត្តសណ្តោសដល់ពលរដ្ឋទន់ខ្សោយ។ 

សូមជូនពរបងប្អូនជនរួមជាតិ និងក្រុមគ្រួសារទាំងអស់បានជួបតែសេចក្តីសុខ និងសុភមង្គមក្នុងក្រុមគ្រួសារគ្រប់ៗគ្នា៕