ម៉ោង១និង៣០រំលងអាធ្រាតុឆ្លងចូលថ្ងៃទី២១ឧសភា២០២២ខានស្អែកនេះខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជាដើម្បីចូលរួម វេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុង

ដាវ៉ូសប្រទេសស្វីស។ ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីប អឺរ៉ុបដែលបានចេញវីដេអូអបអរសាទរ ដំណើររបស់ខ្ញុំទៅកាន់តំបន់អឺរ៉ុប។ តាមការគ្រោងទុកខ្ញុំនឹងជួបបងប្អូនខ្មែរ យើងនៅសូរិកប្រទេសស្វីសនៅល្ងាច ថ្ងៃទី២១ឧសភា២០២២។ សូមជំរាបលាបងប្អូនជនរួមជាតិនៅក្នុង ប្រទេសមួយរយ:ខ្លីហើយនិងជួបបងប្អូន ជនរួមជាតិនៅតំបន់អឺរ៉ុបក្នុងពេលប្រមាណ ៦០ម៉ោងទៀត៕