ភរិយាខ្ញុំបានប្រាប់ខ្ញុំថាមានញាតិមិត្តយល់សប្តិឃើញថាបងប្រុសរបស់ខ្ញុំធ្វើដំណើរ ទៅអាមេរិកជាមួយខ្ញុំដើម្បីការពារខ្ញុំនៅ ទីនោះ។ នេះជាអបិយជំនឿតែខ្ញុំដូចជាជឿព្រោះ ខ្ញុំក៏យល់សប្តិឃើញបងប្រុសខ្ញុំរហូត ៣យប់ក្នុងចំណោម៤យប់។

យប់ថ្ងៃ១១និងយប់ថ្ងៃ១២នៅម៉ោង២ភ្លឺ ដូចគ្នាខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំដោយ ស្លៀកពាក់ខោអាវធំយ៉ាងស្អាតដើរមក ពិនិត្យក្នុងបន្ទប់ខ្ញុំហើយប្រាប់ខ្ញុំថា(សែនឯងហត់ណាស់ខិតខំសម្រាកឱយបាន ច្រើន)។ខ្ញុំភ្ញាក់ឡើងក្រឡេករកមើល គាត់មិនឃើញខ្ញុំស្រក់ទឹកភ្នែកនិងខំសម្រាកទៅវិញក្រែងបានឃើញគាត់មក វិញតែសម្រាកមិនលក់សោះរហូតម៉ោង ប្រហែល៥ភ្លឺទើបសម្រាកលក់ទៅវិញ។ ព្រឹកម៉ោង៥ថ្ងៃទី១៤ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំម្តង ទៀតហើយម្តងនេះឃើញគាត់ពាក់ចិញ្ចៀនពេជ្រនៅដៃខាងឆ្វេងនិងដៃ ឆ្វេងនេះហើយដែលគាត់មកទាញភួយ ដាស់ខ្ញុំឱយភ្ញាក់ពីដេកដោយនិយាយថា(សែនក្រោកឡើងទៅស្រុកយើងវិញ ម៉ោង៨ចេញពីអូតែល)។ពេលខ្ញុំដឹងខ្លួន ខ្ញុំគិតថាបងខ្ញុំពិតជានៅអាលោះអាល័យ មកលើរូបខ្ញុំឬមកពីខ្ញុំគិតដល់គាត់ច្រើន ពេកទើបធ្វើឱយខ្ញុំយល់សប្តិឃើញគាត់ញឹកញាប់បែបនេះ។ បងប្អូនយើងពិតមែនតែនៅឋានខុសគ្នា តែយើងនៅជាមួយគ្នាជានិច្ច៕