ទូលព្រះបង្គំខ្ញុំ និងភរិយា សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះវរោកាស បុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៩ យាងចូល៧០ព្រះវស្សា ថ្ងៃទី១៤ ឧសភា ២០២២នេះ។

ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវគារវកិច្ចភក្តីភាពប្រកបដោយមហាករុណាទិគុណដ៏ធំធេង សូមគោរពដឹងគុណព្រះគុណូបការៈដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានលះបង់ព្រះរាជបញ្ញាញាណ និងព្រះកាយពលក្នុងព្រះរាជបេសកកម្ម ដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដើម្បីកូនចៅ ចៅទួត របស់ព្រះអង្គ។ ទូលព្រះបង្គំ សូមបួងសួងដល់គុណព្រះរតនត្រ័យ ព្រះបារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃដួងវិញាណក្ខន្ធព្រះមហាក្សត្រ «ព្រះបរមរតនកោដ្ឋ» ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមថែរក្សាការពារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រ តរៀងទៅ៕