បងប្រុសបន្ទាប់ពីបងចែកឋានដោយមិន បានលាឬផ្តាំផ្ញើប្រពន្ធកូន ចៅនិងបងប្អូន ញាតិមិត្តក៏ដោយចុះ តែមរណភាពរបស់ បងត្រូវបានព្រះមហាក្សត្រនិងព្រះមាតា ជាតិព្រះប្រទានព្រះរាជសាររំលែកទុក្ខ។ ព្រះមហាក្សត្រជាទីសក្ការៈបានប្រោស ប្រទានគោរម្យងារជូនបងជាសម្តេចថែម ទៀតផង។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិព្រមទាំងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទនិងគ្រប់ជាន់ថ្នាក់បានផ្ញើ

សាររំលែកទុក្ខនិងចូលរួមគោរពវិញ្ញាណ ក្ខន្ធ ក៏ដូចជាចូលរួមបុណ្យសពបង។ ព្រះសង្ឃនិងប្រជាជនក៏បង្ហាញសមាណចិត្តអាណិតស្រឡាញ់បងនិងក្រុមគ្រួសារ។ ពេលប្អូនមកកាន់សហរដ្ឋអាមេរិកដើម្បី ចូលរួមប្រជុំអាស៊ាន-អាមេរិកថ្នាក់ដឹកនាំ អាស៊ានចូលរួមមរណទុក្ខជាថ្មីម្តងទៀត បន្ទាប់ពីបញ្ជូនសារលិខិតរំលែទុក្ខលើក មុន។ ពេលជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយ ថ្នាក់ដឹកនាំធុរកិច្ចអាមេរិកអ្នកសម្រប សម្រួលកម្មវិធីឆ្លៀតសំដែងនូវមរណទុក្ខ ក្នុងអង្គប្រជុំផ្លូវការ។ ទៅលើសពីនេះអ្វីដែលខ្ញុំភ្ញាក់ផ្អើលនិង រំភើបនោះប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន(Joe Biden)តែម្តងដែលនិយាយមកកាន់ខ្ញុំថា(សូមចូលរួមមរណទុក្ខ ចំពោះបងប្រុសរបស់ឯកឧត្តម)។ នេះជាពាក្យដែលគាត់និយាយមុនគេ បន្ទាប់ពីគាត់អានសុន្ទរកថាក្នុងនាមប្រធានាធិបតីអាមេរិក ឯខ្ញុំអានសុន្ទរកថាក្នុងនាមជា ប្រធានអាស៊ាននិងប្រធានាធិបតី ឥណ្ឌូណេសុីអានសុន្ទរកថាក្នុងនាមប្រទេស សម្របសម្រួលអាស៊ាន-អាមេរិក។ គាត់ជាមនុស្សពោរពេញដោយមនោសញ្ចេតនាគួរគោរពដោយសារគាត់ធ្លាប់បាត់បង់កូនប្រពន្ធនិងបងប្អូនដែរ ដូចនេះគាត់យល់ពីអារម្មណ៍សោកសៅរបស់ខ្ញុំនៅពេលនេះ ហើយដែលគាត់បាននិយាយរឿងទាំងនេះមកកាន់ខ្ញុំ។ ខាងភាគីសហរដ្ឋអាមេរិកដែលបាន បញ្ចេញយោបល់សុទ្ធតែបានវាយតម្លៃ ខ្ពស់ចំពោះការខិតខំរបស់ខ្ញុំមកសហរដ្ឋអាមេរិក ដើម្បីរួមចំណែកសម្រាប់ការសម្រេចបានលទ្ធផលនៃការប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។ សូមវិញ្ញាណក្ខន្ធបងប្រុសទៅឱយបាន ស្ងប់ចុះ៕