ព្រឹកថ្ងៃស្អែក៩ឧសភា២០២២ដល់ពេល កំណត់ដែលបងប្រុសទីពីរនឹងត្រូវបាន បញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែង សម្រាកចុងក្រោយរបស់គាត់។

បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់ទោះ បីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយ របស់គាត់ស្រែកហៅគាត់យកដៃទាញ អង្រួនជើងរបស់គាត់តែមិនមានលទ្ធផល ក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម។ នៅមានរឿងសោកសៅជាងនេះសម្រាប់ បងប្អូនប្រុសស្រីទាំង៦នាក់របស់យើង នោះគឺអវត្តមានបងប្រុសទីមួយក្នុងពិធី បញ្ចុះសពបងប្រុសទីពីរ។បងប្រុសទីមួយ មិនត្រឹមតែមិនបានចូលរួមក្នុងពិធីបញ្ចុះ សពបងទីពីរប៉ុណ្ណោះទេតែមកដល់ពេលនេះគាត់មិនទាន់ដឹងថាប្អូនប្រុសរបស់គាត់ បាត់បង់ជីវិតទៀតផង។ខ្ញុំបានហាមកូនៗ របស់គាត់មិនឱ្យនិយាយប្រាប់គាត់ពី មរណភាពប្អូនរបស់គាត់ដោយបងទីមួយ ទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកក ប្រទេសថៃសុខភាពគាត់នៅខ្សោយ។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងក្រោយ ពេលគាត់ទទួលដំណឹងថាប្អូនរបស់គាត់ បាត់បងជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱ្យគាត់?នេះហើយជារឿង សោកសៅនាប៉ុន្មានថ្ងៃខាងមុខ៕ 👉 https://t.me/spmhunsen