បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិត នៅជាមួយជាតិ សាសនា និងព្រះមហាក្សត្រជានិច្ច។

មុននេះបន្តិចព្រះមហាក្សត្រជាទីគោរព សក្ដារៈរបស់យើងបានប្រោសប្រទាននូវ គោរមងារសម្រាប់បងគឺជា (សម្តេចឧត្តមទេពញាណ ហ៊ុន ណេង)។ តើបងនៅចាំទេគឺក្បែរកន្លែងតំកល់សព បងនេះហើយដែលបងនិងខ្ញុំចូលរួមធ្វើ បាតុកម្មប្រឆាំងពួកធ្វើរដ្ឋប្រហារនិងទាមទារប្រគល់តំណែងថ្វាយសម្តេចឪ យើងវិញកាលពីថ្ងៃ២៣ មីនា ១៩៧០ដែល ពេលនោះបងអាយុ២០ឆ្នាំ ឯខ្ញុំអាយុ១៨ឆ្នាំ។ ត្រកូលហ៊ុនរបស់យើងគ្រប់ជំនាន់តាំង ពីជីដូនជីតា ឪពុកម្តាយយើងរហូតដល់ខ្លួន យើងតែងមានការស្មោះត្រង់ចំពោះ ព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្កនិងរបប រាជានិយម។ ប្អូនជឿជាក់ថាកូនចៅយើងទាំងអស់នឹង ដើរតាមផ្លូវដែលយើងបានដើរកន្លងមកដោយ ធានាដល់កិច្ចការពាររបបរាជានិយម ការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្ក ដោយការស្មោះត្រង់៕