ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរនៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃនេះ។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរបានសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ សូមបន្តចូលរួមទប់ស្កាត់ការពារការរីកចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នាតាម

ការណែនាំរបស់ក្រសូងសុខាភិបាល និងវិធានការណ៍ ៣កុំ ៣ការពារ។ ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗជាច្រើនផងដែរ។ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ កុំពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំថ្មីទាំងអស់គ្នា។ ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យក្នុងជីវិត និងមានសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា៕ អរគុណសន្តិភាព !