ឆ្នាំនេះព្រឹត្តិការណ៍សង្ក្រាន្ត បានរៀបចំជាទស្សនីយភាពប្លែកៗ សំខាន់ៗជាច្រើន ក្នុងការបង្ហាញទៅដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលនឹងមកកម្សាន្តក្នុងរយៈពេល៣ថ្ងៃ។ ព្រឹត្តិការណ៍ សង្ក្រាន្តប៉ៃលិន បង្កើតឡើងក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងដើម្បីផ្ដល់ឱកាសដល់យុវជន បានចូលរួមកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងកិច្ចការសង្គមជាតិ

ដែលជាបេសកកម្មដ៏ឧត្តុង្ដឧត្តម និងជាការបន្តវេនរបស់យុវជន ពីជំនាន់មួយ ទៅមួយជំនាន់ ដើម្បីបុព្វហេតុជាតិមាតុភូមិ៕