រូបថតប្រមាណ១១សន្លឹកដែលបានផ្សាយនៅលើគេហទំព័រ ហ្វេស ប៊ុក របស់សម្ដេចតេជោ ជារូបថតដែលថតផ្ទាល់ដោយសម្ដេចក្នុងថ្ងៃដំបូងនៃសន្និបាតគណបក្សប្រជាជនកម្ពុជា គឺថ្ងៃ៩ ខែ មករា ឆ្នាំ២០១៦។

​ សម្ដេចតេជោ បានបញ្ជាក់ថាក្នុងឋាន:ជាគណបក្សដែលបានរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាគណបក្សដែលក្តាប់ជាប់ទង់ឯករាជ្យ អធិបតេយ្យភាព ទង់សន្តិភាព និងការបង្រួបបង្រួមជាតិ ព្រមទាំងទង់នៃការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចសង្គម។ គណបក្សបានពិភាក្សានិងធ្វើការសំរេចប្រកបដោយការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិ និងប្រជាជនទាំងនយោបាយក្នុងប្រទេសនិងនយោបាយក្រៅប្រទេស។

សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ក្នុងឋាន:ជាបក្សកាន់អំណាច យើងច្បាស់ជាមិនហ៊ានសន្យាខ្យល់ ឬបោកប្រាស់ដូចបក្សនយោបាយខ្លះនោះឡើយ តែយើងធ្វើពិត អនុវត្តន៍ពិត ដើម្បីប្រជាជនបានទទួលផលពីសកម្មភាពជាក់ស្ដែងរបស់យើង។សម្ដេចតេជោ ក៍បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេស និងសង្ឃឹមថានឹងទទួលបាននូវការគាំទ្រជាបន្តទៀតនាពេលបោះឆ្នោតខាងមុខ៕