បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ឬដូស ជម្រុញរយៈពេល១០ម៉ោងកន្លងមកនេះ សុខភាពខ្ញុំល្អណាស់មិនមានអ្វីប្លែកក្នុង ខ្លួននោះឡើយ។ខ្ញុំនៅធ្វើការដោយពិនិត្យនិងចុះហត្ថលេខាលើឯកសារជា ធម្មតា។ អ្វីដែលខុសពីធម្មតាគឺគ្រូពេទ្យមិនយល់ ព្រមឱ្យខ្ញុំហាត់ប្រាណតាមការស្នើសុំ របស់ខ្ញុំ។ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំ ហាត់ប្រាណនៅថ្ងៃស្អែកវិញ។ ចំណែកភរិយាខ្ញុំកាន់តែប្រសើរព្រោះ ក្រោយការចាក់វ៉ាកសាំងភ្លាមគាត់ធ្វើ ដំណើរទៅសែនឱ្យឪពុក ម្តាយជីដូន ជីតាព្រោះថ្ងៃនេះជាថ្ងៃសីល៕

\